Press Release

ក្រុមហ៊ុន ផៅវើផ្លាស និង​ធនាគារ អេស៊ីលីដា សហការគ្នា​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​
អនុស្សរណៈនៃការយោគយល់គ្នារវាង អេស៊ីលីដា និង ផៅវ័រផ្លាស

ឥឡូវនេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាអាចមានជម្រើសដ៏ល្អក្នុងការជួល ឬទិញគ្រឿងចក្រ ដើម្បីយកទៅប្រើប្រាស់សម្រាប់អាជីវកម្មបានយ៉ាងងាយស្រួល។ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រធុនធ្ងន់នៅកម្ពុជា គឺក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា (Powerplus) បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីប្រើប្រាស់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើន។ ធនាគារ អេស៊ីលីដា គឺជាធនាគារធំបំផុតមួយនៅកម្ពុជា ដែលមានសាខាចំនួន ២៦២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Tho Da ប្រធានគ្រប់គ្រងក្រុមហ៊ុន ផៅវ័រផ្លាស ខេមបូឌា បានមានប្រសាសន៍ថា៖
«យើងមានមោទនភាពដែលបានសហការជាមួយធនាគារ អេស៊ីលីដា ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់អាជីវកម្មកម្ពុជា ដើម្បីពង្រីកការចំណាយដើមទុន និងវិនិយោគបន្ថែមទៀតក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស»។ «ខ្ញុំសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នារវាង អេស៊ីលីដា និង ផៅវ័រផ្លាស នឹងធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនភាគីទាំង ២ ដើម្បីទំនាក់ទំនង និងធ្វើការជាមួយគ្នា ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»។ ជាមួយនឹងការផ្តល់ជូននូវជម្រើសហិរញ្ញវត្ថុនេះ វាអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុន ផៅវ័រផ្លាស ទទួលបានប្រាក់កម្ចីពីធនាគារ និងមានលទ្ធភាពពង្រីកដើមទុន ដើម្បីបានគ្រឿងចក្រធុនធ្ងន់មកប្រើប្រាស់ ដូចជា ឡានដឹកដី ឡានស្ទូច អេស្កាវ៉ាទ័រ ត្រាក់ទ័រ និងឡានឈូសឆាយ និងគ្រឿងចក្រលើកដាក់ទំនិញជាដើម។ គ្រឿងចក្រទាំងនេះ ជួយចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងវិស័យសំណង់។ «ការសហការគ្នានេះ យើងអាចធ្វើអ្វីៗបានកាន់តែច្រើន ដើម្បីជួយអភិវឌ្ឍប្រទេសជាតិរបស់យើង ហើយទន្ទឹមនឹងនេះដែរ វាក៏អនុញ្ញាតឱ្យពាណិជ្ជករក្នុងស្រុកមានឧបករណ៍ធុនធ្ងន់ ដើម្បីសម្រួលដល់ដំណើរការប្រតិបត្តិការរបស់ពួកគេ»។ យោងតាមស្ថិតិផ្លូវការឱ្យដឹងថា វិស័យសំណង់បានទាក់ទាញការវិនិយោគសរុបចំនួន ៨,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែដំបូងកាលពីឆ្នាំមុន គឺមានការកើនឡើង ៦៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ ភាពជាដៃគូរវាងក្រុមហ៊ុន ផៅវើផ្លាស និងធនាគារ អេស៊ីលីដា នឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មខ្នាតតូចមានឱកាសកាន់តែច្រើន ដើម្បីបម្រើដល់វិស័យដែលកំពុងរីកចម្រើន ១ នេះ។ ក្រុមហ៊ុន ផៅវ័រផ្លាស ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រធុនធ្ងន់សម្រាប់វិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជានេះ។ «យើងផ្តល់ជូននូវផលិតផល Powerplus ឈានមុខគេនៅលើទីផ្សារដូចជា ឡានដឹកទំនិញធុនធ្ងន់ ឡានដឹកស៊ីម៉ងត៍ ឡានស្ទូច ឡានឈូសឆាយ ត្រាក់ទ័រ និងគ្រឿងចក្រជាច្រើនទៀត។ អាជីវកម្មរបស់យើងផ្តោតលើគ្រឿងចក្រដែលអ្នកអាចជឿទុកចិត្តបាន ហើយការពេញចិត្តរបស់អតិថិជន គឺមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន ផៅវើផ្លាស»។ លោក Da បន្តថា៖ «យើងផ្តល់ជូនតម្រូវការជាច្រើន មិនត្រឹមតែការលក់ ឧបករណ៍សំណង់ដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ជួយអតិថិជនរបស់យើងដោយផ្តល់នូវហិរញ្ញវត្ថុដល់ការទិញឧបករណ៍ធុនធ្ងន់ ហើយយើងគាំទ្រពួកគេយ៉ាងពេញទំហឹង»។
លោក Dennis Tan តំណាងក្រុមហ៊ុន Powerplus បានថ្លែងថា
ទន្ទឹមនឹងការលក់គ្រឿងចក្រ ក្រុមហ៊ុនក៏ផ្តល់ជូននូវសេវាកម្មថែទាំ ជាមួយនឹងគ្រឿងបន្លាស់ដែលមានស្រាប់ក្នុងស្តុក ដើម្បីគាំទ្របណ្តាញអ្នកចែកចាយរបស់ក្រុមហ៊ុន ផៅវើសផ្លាស។ លោកបន្ថែមថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមភាគច្រើន ចូលចិត្តបង់ថ្លៃជួលប្រចាំខែសម្រាប់ប្រើប្រាស់ឧបករណ៍ធុនធ្ងន់ ជាជាងទិញជាម្ចាស់កម្មសិទ្ធិ។ «ជាមួយនឹងការអនុវត្តកាតព្វកិច្ចបង់រំលស់ប្រចាំខែ សម្រាប់ប្រើប្រាស់នូវឧបករណ៍ទាំងនោះ យើងសង្ឃឹមថា នឹងអាចជួយប្រជាជនកម្ពុជាឱ្យក្លាយជាម្ចាស់កម្មសិទ្ធិគ្រឿងចក្រពេញលេញ និងប្រើប្រាស់គ្រឿងចក្ររបស់យើងជាសម្បត្តិរបស់ពួកគេ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។ យើងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ធនាគារអេស៊ីលីដា»៕

For media and corporate enquiries, please contact:
Mean Vibol (MISS)

sales@powerpluscambodia.com ,
or call us directly at (+855) 69 863 868.

GET AHEAD, GET POWERPLUS.

Back

news-article

INTERNATIONAL Asia Main Office

39 Ubi Crescent
Powerplus Building
Singapore 408587

Tel

(+855) 69 863 868

Fax

(+855) 69 863 868

EMAIL General Inquiry

inquiry@powerpluscambodia.com

Technical & Customer Support

support@powerpluscambodia.com

Sales

sales@powerpluscambodia.com

CUSTOMER SERVICE HOTLINE

(+855) 69 863 868


-->