Press Release
13 November 2020 | 12:08 ICT
ក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា កំពុងផ្លាស់ប្តូរមុខមាត់ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីឱ្យក្លាយជាម្ចាស់គ្រឿងចក្រធុនធ្ងន់ ខណៈវិស័យនេះកំពុងរីកចម្រើន។
នៅក្នុងឆមាសទី ១ នៃឆ្នាំនេះមានគម្រោងសាងសង់សរុបចំនួន ២ ៥២២ គម្រោងនៅទូទាំងប្រទេសកម្ពុជា ដោយទុនវិនិយោគមានតម្លៃប្រមាណ ៣,៨៤ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ខែកក្កដា របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្រាប់ទុនវិនិយោគបានកើនឡើងប្រមាណ ៤៥០ លានដុល្លារ ឬឍ ១៣ ភាគរយនៅក្នុងរយៈពេលនោះ បើធៀបទៅនឹងឆមាសទី ១ កាលពីឆ្នាំមុន ខណៈដែលចំនួនគម្រោងសាងសង់ដែលត្រូវបានអនុម័តគឺកើនឡើង ៤៧៥ ឬ ២៣ ភាគរយ។
ហើយខណៈដែលវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងបន្តរីកចម្រើននោះ ក្រុមហ៊ុន Powerplus តាមរយៈផ្តល់ការជួល និងហិរញ្ញប្បទានដែលមានលក្ខណៈទាក់ទាញ និងជួយឱ្យអ្នកម៉ៅការមានឧបករណ៍ធុនធ្ងន់ ដើម្បីសម្រួលដល់ដំណើរការប្រតិបត្តិការរបស់ពួកគេ។
លោក Dennis Tan នាយករងក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា ថ្លែងថា៖ "យើងកំពុងធ្វើឱ្យប្រជាជនកម្ពុជាក្លាយជាម្ចាស់គ្រឿងចក្រតាមរយៈការបង់រំលោះប្រចាំខែ។ សម្រាប់ចំនួនទឹកប្រាក់ដូចគ្នាដែលពួកគេត្រូវចំណាយដើម្បីជួលគ្រឿងចក្រប្រើប្រាស់រួចដែលមានអាយុកាល ២០ ឆ្នាំ។ យើងអាចជួយពួកគេឱ្យក្លាយជាម្ចាស់គ្រឿងចក្រម៉ាក Powerplus ថ្មីសន្លាង តាមរយៈការជួល"។
កាលពីខែតុលា កាសែតភ្នំពេញ-ប៉ុស្តិ៍បានផ្សាយថា ក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា បានសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីប្រើប្រាស់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលកំពុង
នៅពេលនោះលោក Tho Da ដែលជានាយកក្រុមហ៊ុន ផៅ វ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា មានប្រសាសន៍ថា៖ "យើងមានមោទនភាពណាស់ ដែលបានសហការជាមួយធនាគារ អេស៊ីលីដា ដើម្បីផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មកម្ពុជា ដើម្បីពង្រីកការចំណាយដើមទុន និងវិនិយោគបន្ថែមទៀតក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស"។
មានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ មក ក្រុមហ៊ុនមានគ្រឿងចក្រធុនធ្ងន់ជាច្រើនប្រភេទដូចជា ឡានដឹកដី ឡានស្ទូច អេស្កាវ៉ាទ័រ ត្រាក់ទ័រ និងឡានឈូសឆាយ និងគ្រឿងចក្រលើកដាក់ទំនិញ ជាដើម។ បច្ចុប្បន្នគ្រឿងចក្រម៉ាក Powerplus ក៏កំពុងចូលរួមសាងសង់ផ្លូវជាតិលេខ ៥ ផងដែរ។
"យើងផ្តល់គុណភាពរបស់អាមេរិកក្នុងតម្លៃខ្ពស់ជាងម៉ាកផ្សេងៗតែបន្តិចប៉ុណ្ណោះ។ យើងផ្តល់ជូនតម្លៃផលិតផលរបស់យើងនៅក្នុងកម្រិតមួយដ៏ទាប ដែលធ្វើឱ្យតម្លៃរបស់យើងមានការប្រកួតប្រជែងខ្លាំង។ យើងប្រើប្រាស់គ្រឿងបន្លាស់លំដាប់កំពូលមកពីអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុនដើម្បីធានាថា ផលិតផលរបស់យើងមានគុណភាពខ្ពស់បំផុត"។
លោក Tan បញ្ជាក់ថា៖ "យើងមិនត្រឹមតែលក់សម្ភារសម្រាប់សាងសង់ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ យើងក៏ជួយដល់អតិថិជនរបស់យើងនូវជម្រើសហិរញ្ញប្បទានសម្រាប់ទិញគ្រឿងចក្រធុនធ្ងន់ និងគាំទ្រពួកគេយ៉ាងជាប់លាប់សម្រាប់សេវាកម្មនៅក្រោយការលក់ដែលនឹងត្រូវបានគាំទ្រដោយគ្រឿងបន្លាស់គ្រប់គ្រាន់ និងបណ្តាញចែកចាយសកលរបស់គ្រឿងចក្រម៉ាក Powerplus"។
ឧទាហរណ៍នៅលើទីផ្សារបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យមជាច្រើនកំពុងជួលអេស្កាវ៉ាទ័រ 320 grade (ម៉ាកគួរឱ្យកត់សម្គាល់) ក្នុងតម្លៃ ៣ ៥០០ ទៅ ៤ ០០០ ដុល្លារក្នុង ១ ខែ។ នេះមិនមែនជាគ្រឿងចក្រថ្មីទេ ជាទូទៅវាមានអាយុចន្លោះពី ១៥ ទៅ ២០ ឆ្នាំហើយតែងតែខូចដោយសារតែអាយុកាលរបស់វា។
លោក Tan បន្ថែមថា៖ «ទោះយ៉ាងណា ប្រសិនបើអ្នកមានអេស្កាវ៉ាទ័រ Powerplus ដែលមានទ្រង់ទ្រាយ និងសមត្ថភាពប្រហាក់ប្រហែល ក្នុងករណីនេះយើងសំដៅទៅគ្រឿងចក្រអេស្កាវ៉ាទ័រ Powerplus PP-220E-IX ថ្មី ដែលអ្នកគ្រាន់តែបង់រំលស់ប្រចាំខែ ៣ ៥០០ ដុល្លារសម្រាប់រយៈពេល ២ ឆ្នាំ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិ។ អ្វីដែលអ្នកត្រូវការគឺការដាក់ប្រាក់ ៣០ ភាគរយហើយអាចធ្វើការបង់តាមរយៈធនាគារអេស៊ីលីដាដែលជាដៃគូជួលនៃជម្រើសសម្រាប់ Powerplus»។
ធនាគារ អេស៊ីលីដា គឺជាធនាគារធំបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលមានសាខាចំនួន ២៦២ នៅទូទាំងប្រទេស។ លោក Tan រំឭកអំពីប្រវត្តិរបស់ Powerplus ថាដោយមានការទទូចពីស្ថាបនិកឱ្យផ្តោតសំខាន់លើគុណភាពដែលអនុញ្ញាតឱ្យអ្នកចំណូលថ្មីប្រកួតប្រជែងជាមួយអ្នកនៅក្នុងឧស្សាហកម្មនេះយូរ ដែលនៅទីបំផុតបានក្លាយជាអ្នកដើរតួដ៏សំខាន់។ «នៅដើមទសវត្សរ៍ឆ្នាំ ២០០០ រួមជាមួយក្រុមវិស្វករមកពីនាយកដ្ឋាន R&D (ស្ថាបនិកជនជាតិសិង្ហបុរី) លោក Datuk Derrick Ong បានសិក្សាផលិតផលឈានមុខគេក្នុងឧស្សាហកម្មនេះដោយប្រើបច្ចេកវិទ្យាទំនើបបំផុត និងកែលម្អឱ្យកាន់តែប្រសើរ ដូច្នេះនាំឱ្យមានការបង្កើត Powerplus នៅឆ្នាំ ២០០៤»។ លោក Tan បន្តថា៖ "ការប្រកួតប្រជែងក្នុងទីផ្សារដែលពោរពេញទៅដោយម៉ាកយីហោល្បីៗ វាមិនមែនជារឿងងាយស្រួលទេ។ ប៉ុន្តែរូបមន្តនេះ ក្រោយមកគេមើលឃើញ Powerplus ទទួលបានចំណែកទីផ្សារជាង ១០០ ប្រទេសនៅទ្វីបចំនួន ៦ ដោយបានប្រែក្លាយខ្លួនទៅជាអ្នកនាំមុខគេនៅលើពិភពលោកនៅក្នុងឧស្សាហកម្មសំណង់"៕>
We would like to thank the organizers of BuildTech Asia for hosting this successful event and we look forward to participating again in future.